Liverpool បានត្រឹមតែស្ស្មើគ្នា២ទល់នឹង២ប៉ុណ្ណោះជាមួយ Sevilla នៅកម្មវិធី UEFA Champions League បើកឆាកពូល E កាលពីយប់មិញ។
កាលពីយប់មិញការប្រកួតនៅកីឡដ្ឋាន Anfield លេងបានតែ៥នាទីខ្សែប្រយុទ្ធបារាំង Ben Yedder បានស៊ុតនាំមុខឲ្យSevillaបានមុខបន្ទាប់ពីខ្សែការពារLovrenមិនអាចរារាំងបាល់កាត់ចូលមុខទីបាន។
នាទី២១ Moreno បានបញ្ជូនបាល់ឲ្យ Firmino ស៊ុតតាមស្មើឲ្យម្ចាស់ផ្ទះបានវិញ។ដល់នាទី៣៧ Mohamed Salah បានទាត់មួយជើងពីចំងាយមុខ កីឡាករ Sevilla ធ្វើឲ្យបាល់ផ្លាតចូលទី ខណ:អ្នកចាំទីដាច់ចង្កេះមិនអាចជួយអ្វីបានហើយនាទី៤២ Liverpool បានប៉េណាល់ទីមួយគ្រាប់ទៀត តែសំណាងមិនល្អ Firmino បានស៊ុតទៅបុកនឹងបង្គោលទី។ការប្រកួតនៅវគ្គទីពីរនាទី ៧២ ខ្សែបម្រើ Joaquin Correa បានធ្វើអោយ Liverpool តាមស្មើ
[youtube src="6m4tXDpYJYc?rel=0&showinfo=0" frameborder="0" allowfullscreen>"/]
